អដ្ឋកថា សេគ្គុជាតកទី ៧

ក្បាលទី 46 · ទំព័រ 362

[ ២៨៣-២៨៤ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ឧបាសកលក់បន្លែម្នាក់ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា សព្វោ លោកោ ដូច្នេះជាដើម ។ រឿងមានពិស្តារក្នុងឯកនិបាតនោះហើយ ។ ក្នុងទុកនិបាតនេះ ព្រះសាស្តាត្រាស់សួរឧបាសកនោះថា ឧបាសកហេតុ អ្វីទើបអ្នកបាត់យូរម្លេះ ឧបាសកទូលថា បពិត្រព្រះអង្គដ៏ចម្រើន កូនស្រី ជាតកកដ្ឋកថា ពីរណត្ថម្ភកវគ្គ ៣៦៣ របស់ខ្ញុំព្រះអង្គមានមុខញញឹមញញែមជានិច្ច ខ្ញុំព្រះអង្គសាកល្បងហើយ ទើបលើកឲ្យទៅកំលោះក្នុងត្រកូលមួយព្រោះរវល់ចាត់ចែងរឿងនោះ ទើបខក ខានមកគាល់ព្រះអង្គ ។ លំដាប់នោះព្រះសាស្តាត្រាស់នឹងឧបាសកនោះថា ម្នាលឧបាសក កូនស្រីរបស់អ្នក មិនមែនជាអ្នកមានសីលតែក្នុងកាលឥឡូវនេះ ប៉ុណ្ណោះទេ សូម្បីក្នុងកាលមុនក៏ជាអ្នកមានសីលហើយអ្នកក៏ធ្លាប់ពិសោធ ហើយដូចគ្នាហើយទ្រង់នាំយករឿងក្នុងអតីតមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វបានជារុក្ខទេវតា ។ ក្នុងកាលនោះ ឧបាសកអ្នកលក់បន្លែនេះឯង គិតនឹងសាកល្បងកូនស្រី ទើបនាំទៅព្រៃហើយធ្វើជាចាប់ដៃដូចត្រូវការដោយ អំណាចកិលេសហើយពោលនឹងកូនស្រីដែលកំពុងយំដោយគាថាទីមួយថា សត្វលោកទាំងអស់ជាអ្នកមានចិត្តរីករាយ ( ដោយការសេព កាម ) នាងសេគ្គុជាស្រីមិនឈ្លាសក្នុងធម៌របស់អ្នកស្រុក នាងដែលយើងចាប់ហើយយំក្នុងព្រៃដោយធម្មតា ណាធម្មតា នោះរបស់នាងឈ្មោះថា នៅក្មេងទេឬដូច្នេះ ។