កូដវាណិជជាតកទី ៨

ក្បាលទី 46 · ទំព័រ 365

( វិនិច្ឆយាមាត្យពោធិសត្វពោលថា ) កលបញ្ឆោតតប ចំពោះបុគ្គលអ្នកមានកលបញ្ឆោត អ្នកគិតល្អហើយ ការកោងតបចំពោះ បុគ្គលអ្នកកោង អ្នកបានតទល់ ( ល្អ ) ហើយ ថាបើកណ្តុរទាំងឡាយ គប្បីស៊ីនូវផាលមែនហេតុអ្វីក៏សត្វខ្លែងទាំងឡាយនាំក្មេងទៅមិនបាន ។ ព្រោះថា បុគ្គលកោងតបទាំងឡាយរមែងមានចំពោះបុគ្គល អ្នកកោង បុគ្គលអ្នកបោកប្រាស់ដទៃអំពីបុគ្គលអ្នកបោកប្រាស់ រមែងមាន ( ដល់ ) បុគ្គលអ្នកបោកប្រាស់ ម្នាលបុរសអ្នកបាត់កូនអ្នកចូរឲ្យនូវផាល ដល់បុរសអ្នកបាត់ផាល កុំឲ្យអ្នកបាត់ផាលលួចកូនអ្នកទៅឡើយ ។