អដ្ឋកថា កូដវាណិជជាតកទី ៨

ក្បាលទី 46 · ទំព័រ 365

[ ២៨៥-២៨៦ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ឈ្មួញកោងម្នាក់ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា សឋស្ស សាឋេយ្យមិទំ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ជន ២ នាក់គឺ ឈ្មួញកោងនិងឈ្មួញដែលជាបណ្ឌិត អ្នកក្រុងសាវត្ថីធ្វើដំណើរទៅជាមួយគ្នាផ្ទុកទំនិញពេញរទេះ ៥០០ ធ្វើនូវការលក់ ដូរ ចេញអំពីទិសខាងកើតទៅកាន់ទិសផ្សេងៗ កាលបានចំណេញច្រើន ក៏ត្រឡប់មកក្រុងសាវត្ថី ឈ្មួញដែលជាបណ្ឌិតបានពោលនឹងឈ្មួញកោងថា នែសម្លាញ់ មកយើងចែកទំនិញគ្នា ឈ្មួញកោងគិតថា ឈ្មួញនេះលំបាក ដោយការដេក ការបរិភោគដែលខ្វះខាតមកអស់កាលយូរ កាលបរិភោគ អាហារដែលមានរសប្រសើរផ្សេងៗក្នុងផ្ទះរបស់ខ្លួននឹងស្លាប់ព្រោះអាហារមិន រលាយ ពេលនោះទ្រព្យទាំងអស់នឹងជារបស់អញតែម្នាក់ទើបពោលថា ឫក្ស និងថ្ងៃមិនទាន់ល្អ ស្អែកនេះ ខានស្អែកនេះសឹមដឹង ពន្យាពេលឲ្យកន្លងទៅ ។ ឈ្មួញជាបណ្ឌិតទារឲ្យចែកទាល់តែបាន កាន់យកផ្កាកម្រងនិងគ្រឿងក្រអូប ទៅគាល់ព្រះសាស្តា បូជាព្រះសាស្តា ថ្វាយបង្គំហើយអង្គុយនៅក្នុងចំណែក ម្ខាង ។ ព្រះសាស្តាត្រាស់សួរថា ម្នាលឧបាសក អ្នកមកដល់ពីអង្កាល់ ក៏ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមកបានប្រមាណកន្លះខែ ព្រះសាស្តាត្រាស់សួរថា ព្រោះហេតុអ្វីទើបយឺតយូរយ៉ាងនេះ មិនមកកាន់ទី ឧបដ្ឋាក ឧបាសកក្រាបទូលរឿងទាំងអស់ឲ្យទ្រង់ជ្រាប ។ ព្រះសាស្តាត្រាស់ ថា ម្នាលឧបាសក មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេសូម្បីក្នុងកាលមុន ឈ្មួញនេះក៏កោងដូចគ្នា ឧបាសកទូលអារាធនា ទើបទ្រង់នាំយកអតីតនិទាន មកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលអាម