គរហិតជាតកទី ៩
ក្បាលទី 46 · ទំព័រ 371
( ពានរពោធិសត្វពោលថា ) វាចាដែលពោលថា ប្រាក់ របស់អញ មាសរបស់អញអស់យប់នឹងថ្ងៃនេះ ជាវាចារបស់មនុស្សទាំងឡាយ អ្នកឥតប្រាជ្ញាមិនឃើញអរិយធម៌ ។ ក្នុងផ្ទះ ១ មានម្ចាស់ផ្ទះពីរៗនាក់ បណ្តាម្ចាស់ផ្ទះពីរនាក់នោះ ម្ចាស់ផ្ទះម្នាក់មិនមានពុកមាត់ មានដោះយាចុះ មានផ្នួងសក់បួងហើយមាន ត្រចៀកចោះប្រដាប់ហើយ ដែលគេទិញដោយទ្រព្យដ៏ច្រើន ម្ចាស់ផ្ទះនោះ តែងពោលចាក់ដោតនូវជននោះ ។