ធម្មទ្ធជជាតកទី ១០
ក្បាលទី 46 · ទំព័រ 376
( សក្កទេវរាជពោលថា ) អ្នកមានសភាពរស់នៅជាសុខ ចេញចាកដែន ហើយមកកាន់ព្រៃដ៏ស្ងាត់ អ្នកនោះតែម្នាក់ឯងអង្គុយសញ្ជប់ សញ្ជឹងនៅជិតគល់ឈើ ( ក្នុងព្រៃ ) ដូចជាមនុស្សកំព្រា ។ ( បុរោហិតពោធិសត្វពោលថា ) ខ្ញុំមានសភាពរស់នៅជាសុខ ចេញចាកដែនហើយមកកាន់ព្រៃស្ងាត់ ខ្ញុំនោះតែម្នាក់ឯង ការរពឫកធម៌ របស់សប្បុរស អង្គុយសញ្ជប់សញ្ជឹងជិតគល់ឈើ ( ក្នុងព្រៃ ) ដូចជា មនុស្សកំព្រា ។ ឧទ្ទាននៃពីរណត្ថម្ភកវគ្គនោះគឺ និយាយអំពីគុម្ពស្មៅរណ្តាសដ៏ប្រសើរ ១ អ្នករបាំ ១ ស្តេច ភុរុដ៏ឧត្តមប្រសើរ ១ ស្ទឹងពេញដោយទឹក ១ បុគ្គលនិយាយ ច្រើន ១ ភ្លើង ១ ព្រៃធំ ១ សត្វកណ្តុរ ១ មនុស្សដោះ យារ ១ មនុស្សកំព្រា ១ ត្រូវជា ១០ ។