អដ្ឋកថា ធម្មទ្ធជជាតកទី ១០
[ ២៨៩-២៩០ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធ ទេវទត្តព្យាយាមផ្តាច់ព្រះជន្មព្រះអង្គ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យ ផ្តើមថា សុខំ ជីវិតរូបេសិ ដូច្នេះជាដើម ។ សេចក្តីសង្ខេបថា ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ព្យាយាមសម្លាប់តថាគតក្នុងកាលឥឡូវនេះបុណ្ណោះក៏មិនមែន សូម្បីក្នុងកាល មុនក៏ព្យាយាមសម្លាប់តថាគតដូចគ្នា តែមិនអាចធ្វើត្រឹមតែការព្រឺរោមឲ្យកើត ដល់តថាគតទើបទ្រង់នាំយករឿងអតីតមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះរាជាព្រះនាមថា យសបាណី សោយរាជសម្បត្តិក្នុង នគរពារាណសី ។ មានសេនាបតីឈ្មោះកាឡកៈ កាលនោះព្រះពោធិសត្វ បានជាបុរោហិតរបស់ព្រះបាទយសបាណីឈ្មោះ ធម្មទ្ធជៈ ឯអ្នកកោរកាត់របស់ ព្រះរាជាអង្គនោះឈ្មោះឆត្តបាណិ ។ ព្រះរាជាទ្រង់គ្រប់គ្រងរាជដោយធម៌ ។ តែសេនាបតីរបស់ព្រះអង្គកាលនឹងវិនិច្ឆ័យក្តីរមែងស៊ីសំណូក ទទួលសំណូក ហើយធ្វើអ្នកដែលមិនមែនម្ចាស់របស់ឲ្យជាម្ចាស់របស់ ដូចមនុស្សចាំស៊ីសាច់ ខ្នងនៃអ្នកដទៃ ។ ថ្ងៃមួយមនុស្សម្នាក់ត្រូវកាត់ក្តីឲ្យចាញ់ត្រង់សាលាវិនិច្ឆ័យ ផ្គងដើមដៃទ្រ ហោយំចេញអំពីសាលា ឃើញព្រះពោធិសត្វកំពុងទៅធ្វើរាជកិច្ច ទើបក្រាប ចុះទៀបបាទជើងព្រះពោធិសត្វនិយាយរឿងដែលខ្លួនចាញ់ក្តីថា បពិត្រលោក ម្ចាស់ កាលមនុស្សដូចលោកម្ចាស់ថ្វាយអត្ថនិងថ្វាយធម៌ដល់ព្រះរាជានៅមាន កាឡកសេនាបតីទទួលសំណូក ធ្វើបុគ្គលដែលមិនមែនម្ចាស់ទ្រព្យ ឲ្យជាម្ចាស់ ទ្រព្យនោះមិនសមគួរឡើយ ។ ព្រះពោធិសត្វ កើតសេចក្តីករុណាពោលថា មកចុះអ្នកកំលោះ ខ្ញុំនឹងវិនិច្ឆ័យក្តីរបស់អ្នកដោយខ្លួនឯង ហើយនាំបុរសនោះ ទៅកាន់សាលាវិនិច្ឆ័យ មហាជនប្រជុំគ្នា ។ ព្រះពោធិសត្វ កាត់ក្