ចុល្លនន្ទិយជាតកទី ២

ក្បាលទី 46 · ទំព័រ 401

( នាយព្រានពោលថា ) បារាសរិយព្រាហ្មណ៍បានពោលនូវ ពាក្យណាថា បាបកម្មណាដែលធ្វើហើយ ញ៉ាំងអ្នកឲ្យក្តៅក្រហាយក្នុងកាល ជាខាងក្រោយ អ្នកកុំធ្វើបាបកម្មនោះឡើយ នេះជាពាក្យរបស់អាចារ្យ ។ បុរសធ្វើនូវអំពើទាំងឡាយណា រមែងឃើញនូវអំពើទាំងឡាយ នោះ ចំពោះខ្លួនបុរសអ្នកធ្វើអំពើល្អរមែងទទួលផលល្អ ចំណែកខាង បុរសអ្នកធ្វើអំពើអាក្រក់រមែងទទួលផលអាក្រក់ បុគ្គលសាបព្រោះនូវពូជ បែបណារមែងបាននូវផ្លែបែបនោះ ។