អដ្ឋកថា ចុល្លនន្ទិយជាតកទី ២
[ ២៩៣-២៩៤ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធ ទេវទត្តភិក្ខុ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ឥទំ តទាចរិយវចោ ដូច្នេះជាដើម ។ សេចក្តីសង្ខេបមានដូច្នេះថា ថ្ងៃមួយពួកភិក្ខុប្រជុំសន្ទនាគ្នា ក្នុងធម្មសភា ថា អាវុសោទាំងឡាយ ទេវទត្តជាមនុស្សគ្រោតគ្រាតមានវាចាអាក្រក់ ជា អ្នកមានកម្មធ្ងន់ ចង់ផ្តាច់ព្រះជន្មព្រះសម្មាសម្ពុទ្ធបានប្រមេលោថ្ម លែងនូវដំរី នាឡាគិរី មិនមានសូម្បីតែខន្តី មេត្តានិងសេចក្តីករុណាក្នុងព្រះតថាគតឡើយ ។ ព្រះសាស្តាយាងមកត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះពួក អ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វីហ្ន៎ កាលពួកភិក្ខុក្រាបបង្គំទូលថា បពិត្រ ព្រះអង្គដោយរឿងឈ្មោះនេះទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ទេវទត្ត រឹងត្អឹង គ្រោតគ្រាត គ្មានករុណាតែក្នុងកាលឥឡូវនេះក៏មិនមែន សូម្បីក្នុង កាលមុនទេវទត្តក៏រឹងរូស គ្រោតគ្រាត ឥតករុណាដូចគ្នាហើយទ្រង់នាំយក រឿងក្នុងអតីតមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វយោនយកកំណើតជាពានរឈ្មោះនន្ទិយៈនៅក្នុងហិមវន្តប្បទេសមាន ប្អូនប្រុសឈ្មោះចុល្លនន្ទិយៈ ២ នាក់បងប្អូនមានស្វា ៨៤០០០ ជាបរិវារ ប្រណិប័តន៍មេដែលខ្វាក់ភ្នែកអាស្រ័យក្នុងហិមវន្តប្បទេស ។ ពានរ ២ នាក់ បងប្អូនឲ្យមេសម្រាកត្រង់គុម្ពឈើ ចូលទៅរកផ្លែឈើដែលមានរសឆ្ងាញ់បាន ហើយផើមកឲ្យមេ ។ ស្វាដែលនាំមកមិនបានឲ្យដល់មេ មេស្វាត្រូវសេចក្តី ឃ្លានគ្របសង្កត់ស្គមសល់តែស្បែកដណ្តប់ឆ្អឹង ។ កាលនោះទើបព្រះពោធិសត្វសួរមេថា បពិត្រអ្នកមេ កូនបញ្ជូនផ្លែឈើមានរសឆ្ងាញ់មកឲ្យមេ ហេតុ អ្វីទើបមេស្គមស្គ