បុដភត្តជាតកទី ៣

ក្បាលទី 46 · ទំព័រ 407

( អាមាត្យពោធិសត្វពោលថា ) បុគ្គលគប្បីឱនលំទោន តបចំពោះបុគ្គលអ្នកឱនលំទោនខ្លួន គប្បីគប់រកនូវបុគ្គលអ្នកគប់រកខ្លួន គប្បី ធ្វើកិច្ចតបចំពោះបុគ្គលអ្នកធ្វើនូវកិច្ចដល់ខ្លួន កុំគប្បីធ្វើប្រយោជន៍ដល់បុគ្គល អ្នកប្រាថ្នានូវសេចក្តីវិនាសដល់ខ្លួន មិនគប្បីរាប់រកនូវបុគ្គលអ្នកមិនរាប់ រកខ្លួន ។ បុគ្គលគប្បីលះនូវបុគ្គលអ្នកលះបង់នូវខ្លួន មិនគប្បីធ្វើនូវ ឈើដែលតាំងនៅក្នុងព្រៃ គឺសេចក្តីប៉ុនប៉ងក្នុងបុគ្គលនោះ មិនគប្បីសមាគមជាមួយនឹងបុគ្គលដែលមានចិត្តវិបល្លាស សត្វស្លាបដឹងនូវឈើដែលមាន ផ្លែអស់ហើយ រមែងសម្លឹងរកនូវដើមឈើឯទៀតដែលមានផ្លែយ៉ាងណា ( បុគ្គលគប្បីគប់រកបុគ្គលដទៃយ៉ាងនោះដែរ ) ព្រោះថា លោកសន្និវាស នៅធំទូលាយណាស់ ។