អដ្ឋកថា បុដភត្តជាតកទី ៣
[ ២៩៥-២៩៦ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ កុដុម្ពិកៈម្នាក់ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា នមេ នមន្តស្ស ដូច្នេះជាដើម ។ បានឮថា កុដុម្ពិកៈអ្នកនគរសាវត្ថីម្នាក់បានធ្វើការជួញដូរជាមួយកុដុម្ពិកៈ អ្នកជនបទម្នាក់ កុដុម្ពិកៈអ្នកក្រុងនោះនាំភរិយារបស់ខ្លួនទៅរកអ្នកទុកដាក់ ប្រាក់របស់កុដុម្ពិកៈអ្នកជនបទនោះ ។ អ្នកទុកដាក់ប្រាក់ប្រាប់ថា ខ្ញុំមិនអាចនឹង ឲ្យបានទើបមិនឲ្យអ្វីទៅកុដុម្ពិកៈនោះ ។ កុដុម្ពិកៈអ្នកក្រុងក្រោធមិនព្រម បរិភោគអាហារឡើយហើយដើរចេញទៅ គ្រានោះបុរសអ្នកដំណើរទាំងឡាយ ឃើញកុដុម្ពិកៈអ្នកក្រុងស្រេកឃ្លានក្នុងរវាងផ្លូវ ទើបឲ្យកញ្ចប់បាយដោយ ប្រាប់ថា ចូរអ្នកចែកឲ្យភរិយាផងហើយបរិភោគចុះ ។ កុដុម្ពិកៈអ្នកក្រុង ទទួលកញ្ចប់បាយហើយមិនចង់ចែកឲ្យភរិយាទើបពោលថា នែនាង ត្រង់នេះ ជាទឹកដីចោរ ចូរនាងទៅមុនចុះ បញ្ជូនភរិយាទៅហើយទើបបរិភោគអាហារ ទាល់តែអស់ហើយយកកញ្ចប់ទទេមកបង្ហាញពោលថា នែនាង ពួកបុរស អ្នកធ្វើដំណើរឲ្យកញ្ចប់ទទេមិនមានបាយឡើយចូរនាងមើល ។ ភរិយាដឹងថា ស្វាមីបរិភោគម្នាក់ឯងមានការតូចចិត្ត ។ ពីរនាក់ស្វាមីភរិយាធ្វើដំណើរទៅដល់ ក្រោយវត្តជេតពនមហាវិហារ ទើបឆៀងចូលទៅវត្តជេតពនមហាវិហារ ដោយគិតថានឹងផឹកទឹក ។ ព្រះសាស្តា ទ្រង់គង់ទន្ទឹងការមករបស់ប្តីប្រពន្ធន ោះត្រង់ម្លប់ព្រះគន្ធកុដិ ដូចព្រានស្ទាក់ចាំម្រឹគដូច្នោះ ។ ស្វាមីភរិយាជួប ព្រះសាស្តាហើយទើបចូលទៅថ្វាយបង្គំ អង្គុយហើយ ។ ព្រះសាស្តាទ្រង់ធ្វើ បដិសណ្ឋារៈជាមួយស្វាមីភរិយានោះត្រាស់សួរថា ឧបាសិកាប្តីនាងយកចិត្ត ទុកដាក់ល្អនឹងនាងឬ ។ ភរិយាក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំម្ចាស់ មានការ