កុម្ភីលជាតកទី ៤

ក្បាលទី 46 · ទំព័រ 414

( ក្រពើបាននិយាយថា ) បុគ្គលណាមានធម៌ ៤ យ៉ាងគឺ សច្ចៈ ១ សុចរិតធម៌ ១ សេចក្តីព្យាយាម ១ ចាគៈ ១ ជាគុណដ៏ចម្រើន ក្រៃលែង បុគ្គលនោះរមែងកន្លងនូវសត្រូវបាន ។ ចំណែកបុគ្គលណាមិនមានធម៌ ៤ យ៉ាងនេះគឺ សច្ចៈ ១ សុចរិតធម៌ ១ សេចក្តីព្យាយាម ១ ចាគៈ ១ ជាគុណដ៏ចម្រើនក្រៃលែង បុគ្គលនោះរមែងមិនកន្លងនូវសត្រូវបានទេ ។