ខន្តិវណ្ណនជាតកទី ៥

ក្បាលទី 46 · ទំព័រ 416

( អាមាត្យបានក្រាបទូលថា ) បពិត្រព្រះសម្មតិទេព មាន បុរសរបស់ទូលព្រះបង្គំម្នាក់ជាអ្នកខ្វល់ខ្វាយក្នុងកិច្ចការទាំងពួង តែបុរសនោះ មានកំហុសមួយ ព្រះអង្គទ្រង់សម្គាល់ក្នុងកំហុសរបស់បុរសនោះថា គួរនឹង ធ្វើដូចម្តេច ។ ( ព្រះរាជាពោធិសត្វមានព្រះបន្ទូលថា ) បុរស ( ជាអ្នក ប្រទូស្ត ) ក្នុងផ្ទះរបស់យើងមានដែរ ឯបុរសបែបនេះ ( ឥឡូវនេះ ) មាន ក្នុងទីនេះ តែបុរសអ្នកប្រកបដោយចំណែកនៃគុណ គេរកបានដោយកម្រ បានជាយើងចូលចិត្តអត់ធន់ ។