កោសិយជាតកទី ៦

ក្បាលទី 46 · ទំព័រ 419

( អាមាត្យពោធិសត្វពោលថា ) ការចេញទៅក្នុងកាលគួរ ជាការប្រពៃ ការចេញទៅក្នុងកាលមិនគួរមិនជាការប្រពៃទេព្រោះថា ( ជន ណាមួយ ) ចេញទៅក្នុងកាលមិនគួររមែងមិនញ៉ាំងប្រយោជន៍តិចតួចឲ្យកើត បាន ជនជាសត្រូវដ៏ច្រើននឹងចោមចាប់នូវបុរសតែម្នាក់ឯង ( ដែលចេញទៅក្នុង កាលមិនគួរហើយឲ្យដល់នូវសេចក្តីវិនាសដ៏ធំ ) ដូចសេនាក្អែក ( ចោម ចឹក ) នូវសត្វមៀម ( ដែលចេញទៅក្នុងកាលមិនគួរ ) ។ អ្នកប្រាជដឹងនូវរបេបោនិងការចាត់ចែង ដឹងនូវទោសរបស់ ជនទាំងឡាយដទៃ បានធ្វើនូវមិត្តទាំងអស់ឲ្យលុះក្នុងអំណាចរបស់ខ្លួន គប្បី បាននូវសេចក្តីសុខដូចសត្វមេមោ ( មានប្រាជ្ញាចឹកក្បាលក្អែកឲ្យដាច់ស្លាប់ ) បានសេចក្តីសុខដូច្នោះ ។