អដ្ឋកថា កោសិយជាតកទី ៦

ក្បាលទី 46 · ទំព័រ 419

[ ៣០១-៣០២ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ស្តេចកោសល ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា កាលេ និក្ខមនា សាធុ ដូច្នេះជាដើម ។ ព្រះបាទកោសលយាងទៅដើម្បីបង្រ្កាបជាយដែនក្នុងកាលដែលមិនសម គួរ រឿងមានន័យដូចពោលហើយខាងដើមទាំងអស់នោះឯង ។ ឯព្រះសាស្តា ទ្រង់នាំយកអតីតនិទានមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទពារាណសី ស្តេចលើករេហ៍ពលចេញទៅក្នុង កាលមិនសមគួរ ទ្រង់បញ្ឈប់កងទ័ពត្រង់ឧទ្យាន ក្នុងកាលនោះមានសត្វ មៀមមួយចូលទៅពួនក្នុងគុម្ពឫស្សី ។ ហ្វូងក្អែកនាំគ្នាមកចោមរោមដោយគិត ថា នឹងចាប់ពេលដែលសត្វមៀមចេញមក ។ សត្វមៀមមិនរង់ចាំដល់ព្រះអាទិត្យលិចចេញទៅក្នុងកាលមិនសមគួរគិតនឹងហើរគេច ។ ពេលនោះទើបក្អែក ទាំងឡាយចោមរោមចឹករហូតធ្លាក់ចុះ ។ ព្រះរាជាហៅព្រះពោធិសត្វមកហើយត្រ ាស់សួរាថា នែបណ្ឌិត ពួកក្អែកទាំងនេះចឹកមេមោឲ្យធ្លាក់ចុះដោយហេតុអ្វី ហ្ន៎ ព្រះពោធិសត្វក្រាបទូលថា បពិត្រមហារាជ មៀមចេញពីលំនៅរបស់ ខ្លួនក្នុងកាលមិនសមគួរទើបទទួលទុក្ខបែបនេះព្រោះដូច្នោះ ទើបមិនគួរចេញ អំពីលំនៅរបស់ខ្លួន ក្នុងកាលដែលមិនសមគួរ ។ កាលនឹងប្រកាសសេចក្តី នេះទើបពោលគាថាទាំងនេះថា ការចេញទៅក្នុងកាលគួរជាការប្រពៃ ការចេញទៅក្នុងកាល មិនគួរមិនជាការប្រពៃទេព្រោះថា ( ជនណាមួយ ) ចេញទៅក្នុង កាលមិនគួរ រមែងមិនញ៉ាំងប្រយោជន៍តិចតួចឲ្យកើតបាន ជនជាសត្រូវដ៏ច្រើននឹងចោមចាប់នូវបុរសតែម្នាក់ឯង ( ដែល ចេញទៅក្នុងកាលមិនគួរហើយឲ្យដល់នូវសេចក្តីវិនាសដ៏ធំ ) ដូចសេនាក្អែក ( ចោមចឹក ) នូវសត្វមៀម ( ដែលចេញទៅ