គូថបាណកជាតកទី ៧
ក្បាលទី 46 · ទំព័រ 423
( សត្វកំពោងពោលថា ) អ្នកជាសត្វក្លៀវក្លាមកជួបប្រទះ នឹងយើងជាអ្នកក្លៀវក្លាមានសេចក្តីប្រឹងប្រែង អាចប្រហារគ្នាបាន នែដំរី អ្នកចូរមក អ្នកចូរត្រឡប់មក អ្នកខ្លាចឬបានជារត់ទៅ អ្នកស្រុកអង្គៈនិង មគធៈទាំងឡាយចូរមើលសេចក្តីព្យាយាមរបស់យើងនិងអ្នក ។ ( ដំរីពោលថា ) យើងនឹងមិនសម្លាប់អ្នកដោយជើង មិន សម្លាប់ដោយភ្លុក មិនសម្លាប់ដោយប្រមោយទេ យើងនឹងសម្លាប់អ្នកដោយ អាចម៍ សត្វស្អុយចូរវិនាសដោយរបស់ស្អុយ ។