កាមនីតជាតកទី ៨
ក្បាលទី 46 · ទំព័រ 428
( ព្រះបាទពារាណសីត្រាស់ថា ) យើងប្រាថ្នានូវដែនជា ចន្លោះនៃក្រុងទាំង ៣ គឺ ដែនបញ្ចាល ១ កុរុ ១ កេកកៈ ១ ម្នាលព្រាហ្មណ៍ យើងត្រូវការរាជសម្បត្តិក្នុងក្រុងទាំង ៣ នោះក្រៃលែងជាងរាជសម្បត្តិក ្នុងក្រុងពារាណសីនោះទៅទៀត ម្នាលព្រាហ្មណ៍ អ្នកចូររក្សានូវយើងដែល កាមនាំទៅហើយ ។ ( សក្កទេវរាជពោធិសត្វត្រាស់ថា ) ពេទ្យពួកខ្លះ រមែងធ្វើ ( នូវការរក្សា ) ចំពោះបុគ្គលដែលពស់ចឹកហើយ បណ្ឌិតទាំងឡាយតែង ធ្វើ ( នូវការរក្សា ) ចំពោះបុគ្គលដែលខ្មោចចូលហើយ បុគ្គលនីមួយ ( ក្រៅពី បណ្ឌិត ) រមែងមិនធ្វើនូវការរក្សាចំពោះបុគ្គលដែលកាមនាំទៅហើយព្រោះថា ការរក្សាដូចម្តេចចំពោះបុគ្គលដែលមានធម៌សដាក់ចុះហើយ ។