អដ្ឋកថា កាមនីតជាតកទី ៨
[ ៣០៥-៣០៦ ] ព្រះបរមសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ព្រាហ្មណ៍ឈ្មោះកាមនីត ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា តយោ គិរឹ ដូច្នេះជាដើម ។ រឿងទាំងបច្ចុប្បន្ននិងអតីត នឹងមានច្បាស់ក្នុងកាមជាតកក្នុងទ្វាទសកនិ- បាត ។ ព្រះរាជបុត្តទាំង ២ អង្គនោះបុត្តច្បងបានត្រឡប់មកជាព្រះរាជាក្នុងនគរ ពារាណសី ព្រះរាជបុត្តប្អូនបានមកជាឧបរាជ ។ ព្រះរាជា ២ អង្គនោះព្រះរាជ បុត្តច្បងជាអ្នកមិនឆ្អែតដោយវត្ថុកាមនិងកិលេសកាម មានព្រះហបឫទ័យ លោភក្នុងទ្រព្យសម្បត្តិ ។ ក្នុងគ្រានោះព្រះពោធិសត្វជាសក្កទេវរាជប្រមើល មើលជម្ពូទ្វីបទ្រង់ជ្រាបថា ព្រះរាជាអង្គនេះមិនចេះឆ្អែតក្នុងកាមទាំង ២ យ៉ាង ទ្រង់ត្រិះរិះថានឹងទៅសង្កត់សង្កិនព្រះរាជានេះឲ្យខ្មាស ទើបទ្រង់កាឡាខ្លួនជា ព្រាហ្មណមាណពចូលគាល់ព្រះរាជា កាលព្រះរាជាត្រាស់សួរថា នែមាណព អ្នកមកដោយបំណងដូចម្តេច ក៏ក្រាបទូលថា បពិត្រមហារាជ ទូលព្រះបង្គំ ឃើញនគរ ៣ ដែលគួរជាទីរីករាយ មានភិក្ខាហារសម្បូរដល់ព្រមដោយដំរី សេះ រថ ពលនិករនិងមាសប្រាក់ គ្រឿងអលង្ការ តែទ្រង់អាចដណ្តើមនគរ ទាំង ៣ នោះដោយកម្លាំងតិចតួចបុណ្ណោះទើបទូលព្រះបង្គំមកដើម្បីជួយច្បាំង យកនគរទាំង ៣ ថ្វាយព្រះអង្គ កាលព្រះរាជាត្រាស់សួរថា នែមាណព យើងគួរទៅក្នុងកាលណា មាណពក្រាបទូលថា បពិត្រមហារាជ យើងនឹង ទៅក្នុងថ្ងៃស្អែកនេះ ។ ព្រះរាជាត្រាស់ថា បើដូច្នោះយើងទៅជាមួយគ្នា ចូរ អ្នកមកពីព្រឹកបន្តិច ។ សក្កទេវរាជត្រាស់ថា សាធុ សូមទ្រង់ត្រៀមពល ទុកដោយរហ័សហើយត្រឡប់ទៅវិមានរបស់ព្រះអង្គ ។ ស្អែកឡើងព្រះរាជាត្រាស់ឲ្យវាយស្គរប្រជុំពួកពលឲ្យអាមាត្យទាំងឡាយ មកហើយត្រាស់ថា ម្សិលមិញនេះមានព្រាហ្ម