បលាយិជាតកទី ៩

ក្បាលទី 46 · ទំព័រ 435

( ព្រះបាទព្រហ្មទត្តទ្រង់ត្រាស់ថា ) ក្រុងតក្កសិលា យើង ឡោមព័ទ្ធជុំវិញហើយដោយពពក គឺពលដំរីស្រែកសំទារដ៏ប្រសើរ ដោយ កម្រងផ្កា គឺពលសេះដ៏ប្រសើរ ដោយរលកទឹក គឺពលរថ ដោយភ្លៀងខ្លាំង គឺសរដោយខ្មាន់ធ្នូជាអ្នកលបចាំប្រហារមាំ ។ អ្នកទាំងឡាយចូរស្ទុះទៅផង ចូរលោតផ្លោះទៅផង ចូរ ស្រែកដោយសំឡេងផ្សេងៗ ( មួយអន្លើ ) ដោយពលដំរីទាំងឡាយ សំឡេង គឹកកងដ៏ខ្លាំង ( ប្រាកដស្មើដោយសំឡេងនៃរន្ទះ ) ចូរប្រព្រឹត្តទៅក្នុងថ្ងៃនេះ ដូចជាផ្លេកបន្ទោរដែលចេញផុតចាកមេឃកាលគ្រហឹមដូច្នោះ ។