ទុតិយបលាយិជាតកទី ១០
( ព្រះរាជាគន្ធារៈទ្រង់ត្រាស់ថា ) ទង់សម្រាប់រថប្រមាណ មិនបាន ពលពាហនៈមានត្រើយមិនមានទីបំផុត ( រាប់មិនបាន ) ពួកសត្រូវ គ្របសង្កត់បានដោយក្រដូចជាសមុទ្ទសាគរដែលហ្វូងក្អែក ( គ្របសង្កត់បាន ដោយក្រ ) ( ពួកពលរបស់យើងនេះ ) ពួកពលដទៃគ្របសង្កត់បានដោយ ក្រដូចជាភ្នំដែលខ្យល់គ្របសង្កត់បានដោយក្រ ក្នុងថ្ងៃនេះអាត្មាអញប្រកបដោយ ពលប្រាកដដូច្នោះ កម្រអ្នកណានឹងគ្របសង្កត់បាន ។ ( ព្រះរាជាពារាណសីពោធិសត្វពោលថា ) ព្រះអង្គកុំ និយាយនូវអំពើពាលឡើយ ព្រោះបុគ្គលប្រហែលដូចព្រះអង្គមិន ( អាច យករាជសម្បត្តិបានទេ ) ព្រះអង្គក្តៅអន្ទះអន្ទែង ( ដោយភ្លើង គឺរាគៈ ទោសៈ មោហៈ និងមានះតែបុណ្ណោះ ) ដ្បិតថាព្រះអង្គរមែងមិនបាននូវបុគ្គល ប្រាកដស្មើដោយខ្ញុំ ដែលជាអ្នកកំចាត់បង់ទេ ដំរីណានឹងគក់បោកនូវព្រះអង្គ ដូចជាជាន់ឈ្លីនូវដើមបបុសដោយជើង ព្រះអង្គដូចជាដំរី ( ចុះប្រេង ) ចូលទៅ រក ត្រាច់ទៅតែម្នាក់ឯងនោះ ។ ឧទ្ទាននៃកាសាវនោះគឺ និយាយអំពីសំពត់ដ៏ប្រសើរ ១ ពាក្យរបស់អាចារ្យ ១ ផ្លែ ឈើអស់ហើយ ១ ធម៌ដ៏ប្រសើរ ៤ យ៉ាង ១ បុរសដ៏ខ្ពង់ខ្ពស់ ១ សត្វក្អែក ១ ពួកជនក្នុងដែនមគធៈ ១ ដែន ៣ កន្លែង ១ ដំរីដ៏ប្រសើរស្រែកសំទារ ១ ទង់ដ៏ប្រសើរ ១ ត្រូវជា ១០ ។