អដ្ឋកថា ទុតិយបលាយិជាតកទី ១០
[ ៣០៩-៣១០ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ បលាយិបរិព្វាជក ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ធជមបរិមិតំ ដូច្នេះជាដើម ។ តែក្នុងរឿងនេះ បរិព្វាជកនោះ ចូលទៅកាន់វត្តជេតពន ។ ខណៈនោះ ព្រះសាស្តាចោមរោមដោយមហាជន គង់លើធម្មាសនៈដែលប្រដាប់តាក់តែង ហើយសម្តែងធម៌ ដូចសីហៈបន្លឺសីហនាទលើផ្ទាំងមនោសិលា បរិព្វាជកឃើញ រូបរបស់ព្រះទសពល មានចំណែកដ៏ស្អាតដូចរូបព្រហ្ម ព្រះភក្ត្រមានសិរីដូច ព្រះចន្ទពេញវង់និងព្រះនលាដដូចដំបារមាសក៏ពោលថា អ្នកណាអាចយកឈ្នះ ឧត្តមបុរសមានរូបយ៉ាងនេះ បានបែរត្រឡប់មិនបានចូលក្នុងពួកបរិស័ទគេច ទៅ ។ មហាជនដេញតាមបរិព្វាជកហើយត្រឡប់មកក្រាបទូលការប្រព្រឹត្តទៅ នោះដល់ព្រះសាស្តា ។ ព្រះសាស្តាត្រាស់ថា បរិព្វាជកនោះឃើញព្រះភក្ត្រមានឆវីវណ្ណដូចមាស របស់តថាគត គេចទៅហើយក្នុងកាលឥឡូវនេះក៏មិនមែនសូម្បីក្នុងកាលមុន ក៏គេចទៅហើយដូចគ្នា ទើបទ្រង់នាំយករឿងក្នុងអតីតមកសម្តែងដូចតទៅនេះ ថា ក្នុងអតីតកាលព្រះពោធិសត្វសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះបាទគន្ធារៈមួយអង្គសោយសម្បត្តិក្នុងក្រុងតក្កសិលា ព្រះបាទគន្ធារៈនោះ ត្រិះរិះថា នឹងទៅវាយដណ្តើមនគរពារាណសី ដល់ព្រមដោយចតុរង្គសេនា លើកទ័ពមកព័ទ្ធនគរពារាណសី ប្រថាប់ឈរក្បែរខ្លោងទ្វារនគរទតមើល ពលពាហនៈរបស់ព្រះអង្គគិតថា អ្នកណាអាចយកឈ្នះពលពាហនៈប្រមាណ បុណ្ណេះបានបានពោលគាថាទីមួយសរសើរកងទ័ពរបស់ព្រះអង្គថា ទង់សម្រាប់រថប្រមាណមិនបាន ពលពាហនៈមានត្រើយមិន មានទីបំផុត ( រាប់មិនបាន ) ពួកសត្រូវគ្របសង្កត់បានដោយ ក្រដូចជាសមុទ្ទសាគរដែលហ្វូងក្អែក ( គ្របសង្កត់បានដោយ ក្រ ) ( ពួកពលរបស់យើងនេះ ) ពួកពលដទៃគ្របសង្កត់ បានដ