ឧបាហនជាតកទី ១

ក្បាលទី 46 · ទំព័រ 445

( ទម័កដំរីពោធិសត្វពោលថា ) ស្បែកជើងដែលបុរសទិញ ហើយ ដើម្បីប្រយោជន៍ដោយសេចក្តីសុខ ជាស្បែកជើងក្តៅហើយដោយ កម្តៅថ្ងៃ បៀតបៀនផ្ទៃជើងគប្បីនាំមកនូវសេចក្តីទុក្ខ គប្បីស៊ីនូវជើងនៃបុរស នោះឯងមានឧបមាយាងណា ។ បុគ្គលណាកើតក្នុងត្រកូលអាក្រក់ ជាអ្នកមិនប្រសើរ បាន រៀនវិជ្ជានិងសូត្រ ( អំពីសំណាក់ ) នៃអ្នកទាំងឡាយ ( អាចារ្យ ) ហើយ រមែងស៊ីនូវខ្លួននោះឯង ព្រោះវិជ្ជានិងសូត្រដែលខ្លួនរៀនហើយ ក្នុង សំណាក់នៃអាចារ្យនោះ បុគ្គលនោះ ( បណ្ឌិតពោលថា ) ជាមនុស្សមិន ប្រសើរមានឧបមាដោយស្បែកជើងដែលធ្វើមិនល្អហើយយ៉ាងនោះដែរ ។