អដ្ឋកថា វីណាថូនជាតកទី ២

ក្បាលទី 46 · ទំព័រ 451

[ ៣១៣-៣១៤ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ កុមារិកាម្នាក់ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ឯកចិន្តិតោ អយមត្ថោ ដូច្នេះជាដើម ។ បានឮថា កុមារិកានោះជាធីតារបស់សេដ្ឋីម្នាក់ក្នុងក្រុងសាវត្ថី ឃើញគ្រឿង សក្ការៈដែលគេធ្វើដល់គោឧសភរាជក្នុងផ្ទះរបស់ខ្លួន ទើបសួរមេដោះថា បពិត្រ អ្នកមែ នុ៎ះជាអ្វីទើបបានគ្រឿងសក្ការៈយ៉ាងនេះ មេដោះឆ្លើយថា នោះជាគោ ឧសភរាជ ។ ថ្ងៃមួយនាងឈរត្រង់បង្អួចក្រឡេកមើលវិថីឃើញបុរសគម ម្នាក់គិតថា គោដែលជាធំក្នុងហ្វូងគោ រមែងមានបូកត្រង់ខ្នង មនុស្សជាធំក៏ គង់មានបូកត្រង់ខ្នងដូចគ្នា បុរសនេះគង់ជាបុរសឧសភរាជពិត អញគួរជា បាទបរិចារិការបស់បុរសនេះ ។ ទើបនាងឲ្យទាសីទៅប្រាប់ដល់បុរសគមថា សេដ្ឋីធីតាចង់ទៅជាមួយអ្នក ចូរអ្នកបង្ហង់ក្នុងទីឈ្មោះនោះហើយកាន់យកវត្ថុ មានតម្លៃ ក្លែងខ្លួនមិនឲ្យអ្នកណាស្គាល់ចុះអំពីប្រាសាទគេចទៅជាមួយបុរស គមនោះ ។ ក្រោយមកការធ្វើរបស់សេដ្ឋីធីតានោះបានប្រាកដក្នុងនគរនិង ពួកភិក្ខុ ។ ភិក្ខុទាំងឡាយសន្ទនាគ្នាក្នុងធម្មសភាថា អាវុសោទាំងឡាយ បាន ឮថា សេដ្ឋីធីតាឈ្មោះនោះរត់ទៅជាមួយបុរសគម ។ ព្រះសាស្តាយាងមកកាន់ ធម្មសភាត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះពួកអ្នក អង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះនេះទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សេដ្ឋីធីតានេះ មិនមែនប្រាថ្នាបុរសគមតែក្នុងកាលឥឡូវប៉ុណ្ណោះនេះទេ សូម្បីក្នុងកាលមុនក៏ ប្រាថ្នាបុរសគមដូចគ្នា ហើយទ្រង់នាំយករឿងក្នុងអតីតមកសម្តែង ដូចតទៅ នេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព