អសិតាភុជាតកទី ៤
ក្បាលទី 46 · ទំព័រ 460
( នាងអសិតាភូពោលថា ) ( ខ្ញុំ ) អស់សេចក្តីស្រឡាញ់ ចំពោះអ្នកព្រោះអំពើណា អ្នកបានធ្វើអំពើនេះ ក្នុងកាលឥឡូវនេះសេចក្តី ស្រឡាញ់នោះមិនតជាប់វិញទេ ដូចជាភ្លុកដំរីដែលគេកាត់ដោយរណារដូច្នោះ ។ ( ព្រហ្មទត្តរាជកុមារមានទន្ទូលថា ) បុគ្គលមានសេចក្តី ប្រាថ្នាលើសលុប រមែងសាបសូន្យចាកប្រយោជន៍ ព្រោះលោភហួសហេតុផង ព្រោះសេចក្តីស្រវឹងក្នុងការចង់បានហួសហេតុផង ដូចយើងសាបសូន្យ ចាករាជធីតាឈ្មោះអសិតាភូ ។