អដ្ឋកថា អសិតាភុជាតកទី ៤
[ ៣១៧-៣១៨ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ កុមារីម្នាក់ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ត្វមេវទានិមករិ ដូច្នេះជាដើម ។ បានឮថា ក្នុងត្រកូលឧបដ្ឋាកមួយរបស់អគ្គសាវ័កទាំង ២ ក្នុងក្រុង សាវត្ថី មានកុមារីម្នាក់មានរូបស្អាតដល់ព្រមដោយលម្អដ៏លើស ។ នាងចម្រើន វ័យក៏បានទៅកាន់ត្រកូលដែលមានជាតិស្មើគ្នា ស្វាមីរបស់នាងមិនពេញចិត្ត ដោយប្រការណាមួយទើបត្រាច់ទៅក្នុងទីដទៃតាមគាប់ចិត្ត នាងក៏មិនយកចិត្ត ទុកដាក់ក្នុងការដែលស្វាមីមិនត្រេកអរនឹងខ្លួននោះ និមន្តអគ្គសាវ័កទាំង ២ មកថ្វាយទាន ស្តាប់ធម៌ តាំងនៅក្នុងសោតាបត្តិផល ។ តាំងអំពីនោះមកនាង ឲ្យពេលវេលាកន្លងទៅ ដោយសេចក្តីសុខក្នុងមគ្គ និងផលគិតថា ប្តីក៏មិន ត្រេកអរក្នុងអញ អញក៏មិនមានការងារក្នុងផ្លូវឃរាវាស អញនឹងបួសទើប លាមាតាបិតាចេញបួស ក៏សម្រេចអរហត្ត ។ ការធ្វើរបស់នាងបានប្រាកដក្នុង ពួកភិក្ខុ ។ ថ្ងៃមួយភិក្ខុទាំងឡាយសន្ទនាគ្នាក្នុងធម្មសភាថា អាវុសោទាំងឡាយ ធីតារបស់ត្រកូលនោះជាស្រីស្វែងរកប្រយោជន៍ដឹងថា ប្តីមិនត្រេកអរបានស្តាប់ ធម៌របស់អគ្គសាវ័កតាំងនៅក្នុងសោតាបត្តិផលហើយលាមាតាបិតាចេញបួស ទៀតសម្រេចអរហត្តហើយ អាវុសោទាំងឡាយ កុមារិកានោះជាអ្នកស្វែងរក ប្រយោជន៍យ៉ាងនេះ ។ ព្រះសាស្តាយាងមកកាន់ធម្មសភាត្រាស់សួរថា ម្នាល ភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាល ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គ ដោយកថាឈ្មោះនេះ ទើបត្រាស់ ថា ម្នាលភិក្ខុទាំងឡាយ កុមារិកានោះជាអ្នកស្វែងរកប្រយោជន៍ក្នុងកាល ឥឡូវនេះប៉ុណ្ណោះក៏មិនមែន សូម្បីក្នុងកាលមុនជាអ្នកស្វែងប្រយោជន៍ដូចគ្នា ហើយទ្រង់នាំយ