វច្ឆនខជាតកទី ៥

ក្បាលទី 46 · ទំព័រ 465

( ពារាណសីសេដ្ឋីពោលថា ) បពិត្រវច្ឆនខតាបស លោក ជាអ្នកមិនមានសេចក្តីខ្វល់ខ្វាយគប្បីបរិភោគផង ផឹកផង ហើយដេកក្នុងផ្ទះ ទាំងឡាយណា ផ្ទះទាំងឡាយនោះប្រកបដោយប្រាក់និងមាស ប្រកបដោយ ភោជនជាសុខ ( យ៉ាងក្រៃលែង ) ។ ( វច្ឆនខតាបសពោលថា ) ការគ្រប់គ្រងផ្ទះមិនមានដល់ បុគ្គលឥតព្យាយាម ការគ្រប់គ្រងផ្ទះមិនមានដល់បុគ្គលមិននិយាយពាក្យកុហក ការគ្រប់គ្រងផ្ទះមិនមានដល់បុគ្គលមិនកាន់យកនូវអាជា មិនធ្វើទោសដល់ជន ទាំងឡាយដទៃ បុគ្គលណានឹងគ្រប់គ្រងផ្ទះដែលធ្លុះបំពេញបានដោយកម្រ យ៉ាងនេះ ។