អដ្ឋកថា វច្ឆនខជាតកទី ៥
[ ៣១៩-៣២០ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ អ្នកប្រដាល់ឈ្មោះរោជៈ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា សុខា ឃរា វច្ឆនខ ដូច្នេះជាដើម ។ បានឮថា អ្នកប្រដាល់ឈ្មោះរោជៈជាសម្លាញ់របស់ព្រះអានន្ទ ។ ថ្ងៃមួយ គាត់បញ្ជូនដំណឹងទៅដល់ព្រះថេរៈដើម្បីនិមន្តព្រះថេរៈមក ។ ព្រះថេរៈក៏ ក្រាបទូលព្រះសាស្តាហើយទៅ ។ បុរសនោះ និមន្តព្រះថេរៈឲ្យឆាន់អាហារ ដែលមានរសប្រសើរផ្សេងៗហើយអង្គុយក្នុងចំណែកម្ខាង គាត់ធ្វើបដិសណ្ឋារៈ ជាមួយព្រះថេរៈនិមន្តព្រះថេរៈដោយកាមគុណដែលជាភោគៈរបស់គ្រហស្ថថា បពិត្រលោកម្ចាស់អានន្ទ រតនៈមានវិញ្ញាណក្តី មិនមានវិញ្ញាណក្តី ក្នុងផ្ទះ ខ្ញុំមានច្រើន ខ្ញុំនឹងចែកឲ្យលោកម្ចាស់ពាក់កណ្តាល សូមលោកម្ចាស់មកចុះ យើងនឹងគ្រប់គ្រងផ្ទះជាមួយគ្នា ។ ព្រះថេរៈសម្តែងទោសកាមគុណដល់ បុរសនោះ ចុះអំពីអាសនៈត្រឡប់ទៅកាន់វិហារ ព្រះសាស្តាត្រាស់សួរថា ម្នាលអានន្ទ អ្នកជួបនឹងរោជៈហើយឬ ព្រះអានន្ទក្រាបទូលថា បពិត្រព្រះអង្គ ដ៏ចម្រើន បានជួបហើយ ព្រះសាស្តាត្រាស់សួរថា អ្នកនិយាយអ្វីជាមួយ រោជៈ ក៏ក្រាបទួលថា រោជៈនិមន្តខ្ញុំព្រះអង្គឲ្យទៅគ្រប់គ្រងផ្ទះទើបខ្ញុំព្រះអង្គ សម្តែងដល់ទោសក្នុងការគ្រប់គ្រងផ្ទះនិងទោសនៃកាមគុណដល់រោជៈ ព្រះសាស្តា ត្រាស់ថា ម្នាលអានន្ទ អ្នកប្រដាល់ឈ្មោះរោជៈមិនមែនបបួលអ្នកបួស ឲ្យគ្រប់គ្រងផ្ទះក្នុងកាលឥឡូវនេះបុណ្ណោះទេ សូម្បីក្នុងកាលមុនក៏បានបបួល ហើយដូចគ្នា កាលព្រះអានន្ទទូលអារាធនា ទើបទ្រង់នាំយកអតីតនិទានមក សម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វ កើតក្នុងត្រកូលព្រាហ្មណ៍នាតំបន់មួយ លុះចម្