សាកេតជាតកទី ៧
ក្បាលទី 46 · ទំព័រ 473
( ពួកភិក្ខុពោលថា ) បពិត្រព្រះមានព្រះភាគ ហេតុអ្វីហ្ន៎ ហបឫទ័យត្រជាក់យ៉ាងក្រៃលែងទាំងចិត្តក៏ជ្រះថ្លាក្នុងបុគ្គលពួកខ្លះក្នុងលោកនេះ ។ ( ព្រះសាស្តាទ្រង់ត្រាស់ថា ) សេចក្តីស្រឡាញ់នោះរមែងកើត ដោយហេតុពីរយ៉ាងគឺ ដោយធ្លាប់នៅរួមគ្នាក្នុងកាលមុន ១ ដោយការទំនុកបម្រុង គ្នាក្នុងបច្ចុប្បន្ននេះ ១ ដូចជាឧប្បលដែលដុះក្នុងទឹកដោយហេតុ ២ យ៉ាង គឺ ទឹក ១ ភក់ ១ ។