អដ្ឋកថា សាកេតជាតកទី ៧

ក្បាលទី 46 · ទំព័រ 473

[ ៣២៣-៣២៤ ] ព្រះសាស្តាកាលគង់នៅក្នុងក្រុងសាកេត ទ្រង់ប្រារព្ធ សាកេតព្រាហ្មណ៍ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា កោ នុ ខោ ភគវា ហេតុ ដូច្នេះជាដើម ។ ចំណែករឿងក្នុងជាតកនេះអតីតក្តី បច្ចុប្បន្នក្តីពោលទុកក្នុងឯកនិបាតខាង ដើមនោះឯង ។ កាលដែលព្រះតថាគតយាងចូលកាន់វិហារ ភិក្ខុទាំងឡាយទូលសួរថា បពិត្រដ៏ចម្រើនឈ្មោះថា ការស្រឡាញ់នេះតាំងនៅបានដូចម្តេចហើយពោល គាថាទីមួយថា បពិត្រព្រះមានព្រះភាគ ហេតុអ្វីហ្ន៎ ហបឫទ័យត្រជាក់យ៉ាងក្រៃលែង ទាំងចិត្តក៏ជ្រះថ្លាក្នុងបុគ្គលពួកខ្លះក្នុងលោកនេះ ដូច្នេះ ។ អត្ថនៃគាថានោះថា អ្វីហ្ន៎ជាហេតុឲ្យបុគ្គលពួកខ្លះក្នុងលោកនេះ គ្រាន់តែ ឃើញគ្នាបុណ្ណោះចិត្តក៏ស្ងប់ គឺត្រជាក់ដូចយកទឹកក្រអូប ១០០០ ក្អម មក ស្រោច បុគ្គលខ្លះមិនស្ងប់ បុគ្គលខ្លះគ្រាន់តែឃើញបុណ្ណោះក៏មានចិត្តជ្រះថ្លា ទន់ភ្លន់ជាប់ជំពាក់ចំពោះគ្នាដោយអំណាចសេចក្តីស្រឡាញ់ ពួកខ្លះក៏មិនជាប់ជំពាក់ ចំពោះគ្នា ។ លំដាប់នោះ ព្រះសាស្តាកាលទ្រង់សម្តែងហេតុនៃសេចក្តីស្រឡាញ់ដល់ ភិក្ខុទាំងនោះទើបត្រាស់គាថាទីពីរថា សេចក្តីស្រឡាញ់នោះរមែងកើតដោយហេតុពីរយ៉ាងគឺ ដោយ ធ្លាប់នៅរួមគ្នាក្នុងកាលមុន ១ ដោយការទំនុកបម្រុងគ្នាក្នុង បច្ចុប្បន្ននេះ ១ ដូចជាឧប្បលដែលដុះក្នុងទឹកដោយហេតុ ២ យ៉ាងគឺ ទឹក ១ ភក់ ១ ដូច្នេះ ។ អត្ថនៃគាថានោះថា ម្នាលភិក្ខុទាំងឡាយ ធម្មតាសេចក្តីស្រឡាញ់នេះ រមែងកើតដោយហេតុ ២ ប្រការ គឺធ្លាប់ជាមាតាបិតា បុត្តធីតា បងប្អូនប្រុស បងប្អូនស្រី ស្វាមីភរិយាឬមិត្តសម្លាញ់នឹងគ្នាក្នុងភពមុនធ្លាប់នៅរួមគ្នាមក ការស្រឡាញ់នោះរមែងមិនលះបង់គង់ជាប់តាមសូម្បីក្នុងភពដទៃព្រោះការនៅ រួមគ្នាក្នុងកា