ឯកបទជាតកទី ៨

ក្បាលទី 46 · ទំព័រ 476

( កុមារជាកូននៃព្រះពោធិសត្វពោលថា ) បពិត្របិតា យើងញាុំងប្រយោជន៍ឲ្យសម្រេចដោយបទណា សូមអញ្ជើញលោកប្រាប់នូវ បទនោះតែមួយ ដែលអាស្រ័យនូវបទជាប្រយោជន៍ច្រើន ដែលសង្គ្រោះ ( រួមចូល ) តែមួយ ។ ( បិតាប្រាប់ថា ) នែកូន សេចក្តីឧស្សាហ៍ ( ប្រកបដោយ ញាណ ) ជាបទតែមួយដែលអាស្រ័យនូវបទជាប្រយោជន៍ច្រើន តែសេចក្តី ឧស្សាហ៍នោះប្រកបដោយសីល ប្រកបដោយខន្តិធម៌ អាចញាុំងពួកមិត្តឲ្យ សុខឬដើម្បីសេចក្តីទុក្ខដល់ពួកបុគ្គលមិនមែនជាមិត្ត ។