ហរិតមាតជាកតទី ៩
ក្បាលទី 46 · ទំព័រ 480
( សត្វពស់សួរថា ) ម្នាលអ្នកជាកូននៃហរិតមណ្ឌុកមាតា ត្រីទាំងឡាយ ស៊ីនូវយើងដែលជាសត្វមានពិស ដែលចូលទៅកាន់មាត់លប ដោយហេតុណា ហេតុនេះពេញចិត្ត ( ដល់អ្នកដែរឬ ) ។ ( នីលមណ្ឌុកពោធិសត្វពោលថា ) ( ឥស្សរភាព ) របស់ បុរសនោះបានប្រព្រឹត្តទៅដរាបណា បុរស ( នោះ ) រមែងរឹបជាន់ ( ជន ដទៃដរាបនោះ ) លុះពួកជនដទៃ ( បានឥស្សរភាព ) រមែងរឹបជាន់វិញ ក្នុងកាលណា បុរសអ្នករឹបជាន់នោះត្រូវពួកជនដទៃរឹបជាន់វិញក្នុងកាលនោះ ។