អដ្ឋកថា ហរិតមាតជាកតទី ៩

ក្បាលទី 46 · ទំព័រ 480

[ ៣២៧-៣២៨ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធ ព្រះបាទអជាតសត្តុ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អាសីវិសម្បិ មំ សន្តំ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ព្រះបាទមហាកោសលជាព្រះបិតារបស់ព្រះបាទកោសល់ ព្រះរាជទានធីតាដល់ព្រះបាទពិម្ពិសារ បានប្រទានស្រុកកាសីជាតម្លៃ សម្រាប់ងូតដល់ព្រះធីតា ។ ព្រះទេវីនោះកាលព្រះបាទអជាតសត្តុធ្វើបិតុឃាតកម្ម ក៏បានអស់ព្រះជន្មព្រោះសេចក្តីស្នេហាចំពោះព្រះរាជាក្នុងកាល មិនយូរឡើយ ។ ព្រះបាទអជាតសត្តុកាលព្រះជននីអស់ព្រះជន្មហើយនៅ គ្រប់គ្រងស្រុកនោះដដែល ព្រះបាទបសេនទិកោសលត្រិះរិះថា អញនឹងមិន ឲ្យស្រុកដែលជារបស់ត្រកូលដល់ចោរសម្លាប់បិតា ទើបច្បាំងជាមួយព្រះបាទ អជាតសត្តុ ជួនកាលព្រះមាតុលាឈ្នះ ជួនកាលម្ចាស់ក្មួយឈ្នះ តែកាលណា ព្រះបាទអជាតសត្តុឈ្នះ កាលនោះទ្រង់ក៏សោមនស្សលើកទង់ជ័យលើ រថចូលព្រះនគរដោយយសធំ ។ កាលណាទ្រង់បរាជ័យ កាលនោះទ្រង់ក៏ ទោមនស្សមិនឲ្យបុគ្គលណាមួយដឹងឡើយ យាងចូលព្រះនគរ ។ ថ្ងៃមួយ ភិក្ខុទាំងឡាយសន្ទនាក្នុងធម្មសភាថា អាវុសោទាំងឡាយ ព្រះបាទអជាតសត្តុ ទ្រង់ឈ្នះព្រះមាតុលាហើយក៏ទ្រង់ត្រេកអរ ទ្រង់បរាជ័យក៏ទោមនស្ស ។ ព្រះសាស្តាយាងមកកាន់ធម្មសភាត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះអង្គដោយរឿងឈ្មោះនេះ ទើបទ្រង់ត្រាស់ថា ម្នាល ភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន ព្រះបាទអជាតសត្តុនោះទ្រង់ឈ្នះហើយក៏សប្បាយព្រះហបឫទ័យ ទ្រង់បរាជ័យ ក៏ទោមនស្សដូចគ្នា ហើយទ្រង់នាំយករឿងក្នុងអតីតមកសម្តែងដូចតទៅនេះថា ក្ន