មហាបិង្គលជាកតទី ១០

ក្បាលទី 46 · ទំព័រ 484

( ព្រះពោធិសត្វពោលថា ) ជនទាំងអស់ត្រូវស្តេចបិង្គល បៀតបៀនហើយ កាលស្តេចនោះសោយទិវង្គតហើយ ជនទាំងឡាយរមែង បាននូវសេចក្តីត្រេកអរ ម្នាលទ្វារបាល ស្តេចអកណ្ញនេត្រ ជាទីស្រឡាញ់ របស់អ្នកឬ ព្រោះហេតុអ្វីបានជាអ្នកយំ ។ ( ទ្វារបាលបុរសពោលថា ) ស្តេចអកណ្ញនេត្រមិនមែនជាទី ស្រឡាញ់របស់ខ្ញុំទេ ខ្ញុំខ្លាចស្តេចនោះត្រឡប់មកវិញ ( ព្រោះស្តេចនោះ ) ទៅអំពីមនុស្សលោកនេះគប្បីបៀតបៀននូវមច្ចុរាជ មច្ចុរាជនោះក្រែងត្រូវស្តេច បិង្គលៈបៀតបៀនហើយ គប្បីនាំមកទុកក្នុងមនុស្សលោកនេះវិញ ។ ( ព្រះពោធិសត្វពោលថា ) ព្រះបាទបិង្គលៈនោះគេដុតដោយ ឧស ១ ពាន់ដឹក គេស្រោចដោយទឹក ១ រយក្អម ឯទីសម្រាប់ដុតគេបិទបាំង ជុំវិញហើយ អ្នកកុំភ័យឡើយស្តេចបិង្គលៈនោះនឹងមិនមកវិញបានទេ ។ ឧទ្ទាននៃឧបាហនវគ្គនោះគឺ និយាយអំពីស្បែកជើងប្រសើរ ១ បុរសគម ១ ក្រពើត្រូវ ច្បូកមុត ១ ព្រះរាជធីតាឈ្មោះអសិតាភូ ១ វច្ឆនខតាបស ១ សត្វកុក ១ សេចក្តីស្រឡាញ់ដ៏ប្រសើរឧត្តម ១ បទតែមួយ ១ មាត់ លប ១ ស្តេចឈ្មោះបិង្គលៈ ១ ត្រូវជា ១០ ។