សព្វទាឋិជាតកទី ១
ក្បាលទី 46 · ទំព័រ 491
( ព្រះសាស្តា ទ្រង់ត្រាស់ថា ) ចចក រឹងត្អឹងដោយមានះ ត្រូវ កាដោយបរិវារ ( ច្រើន ) ក៏ដល់ភូមិសម្បត្តិដ៏ធំបានជាស្តេចនៃពួកសត្វ មាន ចង្កូមទាំងពួង ។ បណ្តាមនុស្សទាំងឡាយមនុស្សណាជាអ្នកមានបរិវារ មនុស្ស នោះឈ្មោះថាជាធំក្នុងពួកបរិវារនោះ ដូចជាចចក ( បានជាធំ ) ជាងសត្វ មានចង្កូមទាំងឡាយដូច្នោះឯង ។