សុនខជាតកទី ២

ក្បាលទី 46 · ទំព័រ 497

( ព្រះពោធិសត្វពោលថា ) ឆ្កែណាមិនស៊ីព្រ័ត្រ ឆ្កែនុ៎ះ ពេញជាល្ងង់ ម្យ៉ាងទៀតឆ្កែគួរដោះខ្លួនអំពីចំណង ស៊ីព្រ័ត្រឆ្អែតហើយគប្បី ទៅកាន់ផ្ទះ ( របស់ខ្លួន ) ។ ( ឆ្កែពោលថា ពាក្យរបស់អ្នក ) ខ្ញុំបានតាំងទុកក្នុងចិត្ត ខ្ញុំហើយ ម្យ៉ាងទៀតខ្ញុំបានធ្វើទុកក្នុងហបឫទ័យខ្ញុំហើយ ជនដេកលក់ស៊ប់ដរាបណា ខ្ញុំរង់ចាំនូវកាលដរាបនោះ ។