គុត្តិលជាតកទី ៣
ក្បាលទី 46 · ទំព័រ 501
( ព្រះពោធិសត្វពោលថា ) បពិត្រព្រះឥន្ទ្រកោសិយៈ ខ្ញុំ បាន ( ញ៉ាំងសិស្សឈ្មោះ មុសិលៈ ) ឲ្យរៀននូវពិណមានខ្សែ ៧ មាន សំឡេងពីរោះជាទីរីករាយនៃចិត្ត ( ឥឡូវនេះ ) សិស្សឈ្មោះមុសិលៈនោះ ហៅខ្ញុំក្នុងកណ្តាលរង្គមណ្ឌល ( កន្លែងរាំ ) សូមព្រះអង្គជាទីពឹងនៃខ្ញុំ ។ ( សក្កទេវរាជទ្រង់មានព្រះបន្ទូលថា ) ម្នាលសំឡាញ់ ខ្ញុំនឹង ជាទីពឹងរបស់អ្នក ខ្ញុំជាអ្នកបូជានូវអាចារ្យ សិស្សនឹងមិនឈ្នះអ្នក បពិត្រ អាចារ្យ អ្នកនឹងឈ្នះនូវសិស្សវិញ ។