វិគតិច្ឆជាតកទី ៤
ក្បាលទី 46 · ទំព័រ 515
( តាបសពោធិសត្វពោលថា ) បុគ្គលឃើញនូវរបស់ណា មិនប្រាថ្នានូវរបស់នោះ មួយទៀតមិនឃើញនូវរបស់ណាចង់បានរបស់នោះ យើងសំគាល់ថា បុគ្គលនោះនឹងត្រាច់ទៅ ( ក្នុងសង្សារ ) អស់កាលយូរ ព្រោះថា បុគ្គលនោះប្រាថ្នារបស់ណាមិនបាននូវរបស់នោះ ។ ( បុគ្គលបាននូវរបស់ណា ) មិនត្រេកអរនឹងរបស់នោះ ប្រាថ្នាសម្បត្តិណាមើលងាយនូវសម្បត្តិដែលបានហើយនោះព្រោះថា សេចក្តី ប្រាថ្នាជាដំណើររកទីបំផុតគ្មានយ ើងសូមធ្វើនមស្ការចំពោះពួកបណ្ឌិតដែល មានសេចក្តីប្រាថ្នាទៅប្រាសហើយ ។