មូលបរិយាយជាតកទី ៥
ក្បាលទី 46 · ទំព័រ 519
( អាចារ្យទិសាបាមោក្ខពោធិសត្វសួរថា ) កាលរមែងស៊ី នូវពួកសត្វទាំងអស់ព្រមទាំងខ្លួនឯង ចំណែកសត្វណាជាអ្នកស៊ីនូវកាល សត្វនោះឈ្មោះថា ដុតនូវតណ្ហាដែលជាធម្មជាតិដុតសត្វ ។ ( ព្រះពោធិសត្វតិះដៀលថា ) ក្បាលនរជនទាំងឡាយដ៏ ច្រើន ក្បាលទាំងនោះមានរោមផង ធំផង គ្របនៅលើក បណ្តាមនុស្ស ទាំងអម្បាលនេះគង់មានមនុស្សណាមួយដែលមានប្រាជ្ញាមិនខាន ។