ពាលោទជាតកទី ៦
ក្បាលទី 46 · ទំព័រ 524
( កុដុម្ពិក៍ម្នាក់ពោលថា ) បុគ្គលអ្នកមិនសង្រួមប្រហារ សត្វផង ធ្វើសត្វឲ្យលំបាកផង ធ្វើសត្វឲ្យស្លាប់ផង ហើយឲ្យទាន ( ដល់ សមណៈណា ) សមណៈនោះកាលបរិភោគនូវភត្តបែបនេះឈ្មោះថា ប្រឡាក់ ដោយបាបដែរ ។ ( ព្រះពោធិសត្វតបថា ) ប្រសិនបើបុគ្គលអ្នកមិនសង្រួម សូម្បីសម្លាប់នូវកូននិងប្រពន្ធហើយឲ្យទាន ( ដល់សមណៈណា ) សមណៈ នោះជាអ្នកប្រកបដោយប្រាជ្ញា ទុកជាកាលបរិភោគ ក៏មិនប្រឡាក់ដោយបាប ឡើយ ។