អដ្ឋកថា ពាលោទជាតកទី ៦
[ ៣៤២-៣៤៣ ] ព្រះសាស្តាកាលគង់នៅកូដាគារសាលា ទ្រង់យាងចូលទៅ អាស្រ័យក្រុងវេសាលីទ្រង់ប្រារព្ធសីហសេនាបតី ត្រាស់ព្រះធម្មទេសនា នេះ មានពាក្យផ្តើមថា ហន្តា ឃត្វា វធិត្វា ច ដូច្នេះជាដើម ។ មានសេចក្តីសង្ខេបថា សីហសេនាបតីនោះ ដល់នូវព្រះមានព្រះភាគថា ជាទីពឹងហើយនិមន្តទៅថ្វាយភត្តាហារ ចម្អិនដោយសាច់ ។ ពួកនិគ្រន្ថស្តាប់ ដំណឹងហើយមិនពេញចិត្ត ប្រាថ្នានឹងបៀតបៀនព្រះតថាគតទើបលើកទោស ថា ព្រះសមណគោតមសោយសាច់ដែលគេឧទ្ទិសទាំងដឹងខ្លួន ។ ភិក្ខុទាំងឡាយ សន្ទនាគ្នាក្នុងធម្មសភាថា អាវុសោទាំងឡាយ និគណ្ឋនាដបុត្តនិង បរិស័ទដើរនិយាយផ្តេសផ្តាសថា ព្រះសមណគោតម សោយសាច់ដែលគេ ឧទ្ទិសចំពោះទាំងដឹងខ្លួន ។ ព្រះសាស្តា ស្តាប់រឿងនោះហើយត្រាស់ថា ម្នាល ភិក្ខុទាំងឡាយ និគណ្ឋនាដបុត្តនិន្ទាតថាគតព្រោះបរិភោគសាច់ដែលគេឧទ្ទិស ថ្វាយតែក្នុងកាលឥឡូវនេះបុណ្ណោះក៏មិនមែនសូម្បីក្នុងកាលមុនក៏បានតិះដៀល ហើយដូចគ្នា ទើបទ្រង់នាំយករឿងក្នុងអតីតមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ កាលចម្រើនវ័យហើយចេញបព្វជ្ជា ជាឥសី មកអំពីព្រៃហិមពាន្ត ដើម្បីសេពរសជូរប្រៃក្នុងនគរពារាណសី ។ ស្អែកឡើង ទើបត្រាច់ភិក្ខាចារក្នុងព្រះនគរ ។ កាលនោះកុដុម្ពិកៈម្នាក់គិតថា អញនឹងធ្វើតាបសឲ្យក្តៅក្រហាយទើបនិមន្តឲ្យចូលទៅកាន់ផ្ទះ និមន្តឲ្យអង្គុយ លើអាសនៈដែលក្រាលទុកហើយ អង្គាសដោយត្រីនិងសាច់ កាលស្រេច ភត្តកិច្ចហើយអង្គុយក្នុងចំណែកម្ខាងត្រាស់ថា សាច់នេះខ្ញុំសម្លាប់ចម្ហិនជា អាហារចំពោះលោកម្ចាស់ដោយត្រង់ សូមអកុសលនេះ កុំមានដល់ខ្ញុំឡើយ សូមធ្លាក់ជារបស់លោកម