បាទញ្ជលិជាតកទី ៧
ក្បាលទី 46 · ទំព័រ 528
( អាមាត្យពោធិសត្វសរសើរថា ) ព្រះរាជកុមារព្រះនាម បាទញ្ជលី រុងរឿងកន្លងនូវពួកយើងទាំងអស់គ្នាដោយប្រាជាពិតមែន ដូច្នោះ បានជាទ្រង់ពេបព្រះឱស្ឋ ទ្រង់ទតឃើញនូវហេតុដ៏ក្រៃលែងដោយពិត ។ ( ព្រះពោធិសត្វដៀលថា ) ព្រះរាជកុមារព្រះនាមបាទញ្ជលី នេះមិនទ្រង់ជ្រាបនូវសភាពជាធម៌ និងសភាពមិនមែនជាធម៌ផង នូវប្រយោជន៍ និងមិនមែនជាប្រយោជន៍ផង ព្រះរាជកុមារព្រះនាមបាទញ្ជលីនេះ វៀរលែងតែ ការពេបនូវព្រះឱស្ឋចេញហើយទ្រង់មិនជ្រាបនូវហេតុតិចតួចឡើយ ។