អដ្ឋកថា បាទញ្ជលិជាតកទី ៧
[ ៣៤៤-៣៤៥ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ លោឡុយិត្ថេរ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អទ្ធា បទញ្ជលី សព្វេ ដូច្នេះជាដើម ។ ថ្ងៃមួយព្រះមហាសាវ័កទាំង ២ វិនិច្ឆ័យបញ្ញា ។ ភិក្ខុទាំងឡាយស្តាប់ បញ្ញាក៏សរសើរព្រះថេរៈទាំង ២ ។ ព្រះលោឡុទាយិត្ថេរអង្គុយក្នុងចន្លោះបរិស័ទលូកមាត់ឡើងថា ព្រះមហាសាវ័កទាំងនេះ ចេះដឹងអ្វីបើប្រៀបធៀបនឹង យើង ព្រះថេរៈទាំង ២ ឃើញលោឡុទាយិត្ថេរនោះហើយក្រោកចាកអាសនៈ ចៀសចេញទៅ ។ បរិស័ទក៏បែកខែកគ្នា ។ ភិក្ខុទាំងឡាយប្រជុំសន្ទនាគ្នាក្នុង ធម្មសភាថា អាវុសោទាំងឡាយ លោឡុទាយីលូកមាត់ឡើងតិះដៀលអគ្គសាវ័កទាំង ២ ។ ព្រះសាស្តាយាងមកត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិន មែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុនលោកឡុទាយីក៏មិន ចេះដឹងអ្វីក្រៃលែងជាងនោះក្រៅអំពីជំទាស់ប៉ុណ្ណោះ ហើយទ្រង់នាំយករឿង ក្នុងអតីតមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វបានជាអាមាត្យអ្នកទូន្មានអត្ថនិងធម៌របស់ព្រះអង្គ ។ ព្រះរាជានោ ះមានព្រះឱរសព្រះនាមថា បាទញ្ជលី មានព្រះហបឫទ័យឡេះឡោះ ច្បិច ច្បើម តមកព្រះរាជាក៏សោយទិវង្គត ពួកអាមាត្យរៀបចំថ្វាយព្រះភ្លើងហើយ ប្រឹក្សាគ្នាថា ពួកយើងនឹងអភិសេកបាទញ្ជលីរាជបុត្តឲ្យគ្រងរាជសម្បត្តិ ។ តែ ព្រះពោធិសត្វពោលថា ព្រះរាជកុមារនេះមានព្រះហបឫទ័យឡេះឡោះមិនស៊ប់ សួន ពួកយើងគួរសាកល្បងមើលសិនហើយសឹមអភិសេកព្រះរាជកុមារនោះ ។