អដ្ឋកថា កឹសុកោបមជាតកទី ៨

ក្បាលទី 46 · ទំព័រ 532

[ ៣៤៦-៣៤៧ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ កឹសុកោបមសូត្រ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា សព្វេហិ កឹសុកោ ទិដ្ឋោ ដូច្នេះជាដើម ។ បានឮថា ភិក្ខុ ៤ រូបចូលគាល់ព្រះតថាគតទូលសូមកម្មដ្ឋាន ព្រះសាស្តា ទ្រង់ប្រាប់កម្មដ្ឋានដល់ភិក្ខុទាំងនោះ ។ ភិក្ខុទាំងនោះរៀនកម្មដ្ឋាន ទៅកាន់ទី សម្រាកពេលយប់និងពេលថ្ងៃ ។ ក្នុងភិក្ខុទាំងនោះភិក្ខុមួយរូបកំណត់ផស្សាយតនៈ ៦ សម្រេចអរហត្តហើយ ។ មួយរូបកំណត់ខន្ធ ៥ មួយរូបកំណត់ មហាភូតរូប ៤ មួយរូបកំណត់ធាតុ ១៨ ។ ភិក្ខុទាំងនោះក្រាបទូលគុណវិសេស ដែលខ្លួនបានដល់ព្រះសាស្តា ។ បណ្តាភិក្ខុទាំងនោះមានភិក្ខុមួយរូប កើតបរិវិតក្កថា កម្មដ្ឋានទាំងនោះមានការប្លែកផ្សេងគ្នាតែភិក្ខុទាំងនោះដល់នូវ ព្រះនិព្វានដូចគ្នា ភិក្ខុទាំងអស់សម្រេចអរហត្តបានដូចម្តេចទើបទូលសួរព្រះសាស្តា ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុ អ្នកក៏មិនខុសគ្នានឹងបងប្អូន ៤ នាក់ ដែលឃើញដើមចារ ភិក្ខុទាំងឡាយទូលអារាធនាថា បពិត្រព្រះអង្គដ៏ចម្រើន សូមទ្រង់សម្តែងហេតុនេះដល់ខ្ញុំព្រះអង្គចុះ ទើបទ្រង់នាំយករឿងក្នុងអតីតមក សម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ទ្រង់មានឱរស ៤ អង្គ ថ្ងៃមួយឱរស ៤ អង្គហៅសារថីមកត្រាស់ថា នែ សម្លាញ់ ពួកយើងចង់ឃើញដើមចារចូរអ្នកបង្ហាញដើមចារឲ្យយើងមើលចុះ ។ សារថីទូលថា សាធុ ទូលព្រះបង្គំនឹងបង្ហាញតែមិនបង្ហាញដល់រាជបុត្តទាំង ៤ ព្រមគ្នា ឲ្យរាជបុត្តមួយអង្គប្រថាប់គង់លើរថទៅមុននាំទៅព្រៃហើយចង្អុលឲ្យ មើលដើមចារក្នុងកាលជ្រុះស្លឹកថានេះគឺ ដើមចារ មួយអង្គទៀតឲ្យមើលក្នុង ពេលដើមចារលាស់ត្រួយខ្ចី មួយអង្គទៀត