សាលកជាតកទី ៩
ក្បាលទី 46 · ទំព័រ 536
( ហ្មពស់ពោលថា ) នែសាលកវានរៈ អ្នកជាក់ជាកូនប្រុស តែមួយ ( នៃយើង ) មួយទៀតអ្នកនឹងបានជាធំក្នុងត្រកូលរបស់យើង ចូរ អ្នកចុះអំពីដើមឈើមកយើងនឹងទៅផ្ទះក្នុងកាលឥឡូវនេះ ។ ( ស្វាពោលតបថា ) ក្រែងអ្នកសម្គាល់ខ្ញុំថាជាសត្វមាន ហបឫទ័យល្អ តែអ្នកបៀតបៀនខ្ញុំដោយបន្ទះឫស្សី ខ្ញុំត្រេកអរក្នុងព្រៃស្វាយ ដែលមានផ្លែទុំ អ្នកចូរទៅផ្ទះតាមសប្បាយចុះ ។