កបិជាតកទី ១០
( តាបសកុមារពោលថា ) ឥសីអង្គនេះត្រេកអរក្នុងការស្ងប់ និងការសង្រួម លោកត្រូវភ័យអំពីរងាបៀតបៀនហើយ សូមឲ្យតាបសនេះ ចូលមកកាន់ផ្ទះនេះ ដើម្បីបន្ទោបង់នូវត្រជាក់និងសេចក្តីក្រវល់ក្រវាយចេញ កុំឲ្យមានសេសសល់ឡើយ ។ ( ពោធិសត្វពោលថា ) អ្នកនេះមិនមែនជាឥសី អ្នក ត្រេកអរក្នុងការស្ងប់និងការសង្រួមទេ អ្នកនេះជាសត្វស្វា ជាសត្វគោចរនៅលើ មែកល្វា ស្វានោះជាសត្វខឹងប្រទូស្តមានសន្តានចិត្តដ៏លាមក បើវាចូលមក មុខតែប្រទូស្តផ្ទះនេះមិនខាន ។ ឧទ្ទាននៃសិគាលវគ្គនោះគឺ និយាយអំពីស្តេចចចក ១ សុនខ ១ ព្រះឥន្ទ្រកោសិយ ១ បុគ្គលប្រាថ្នា ១ បុគ្គលអ្នកស៊ីនូវកាល ១ ទានដ៏ប្រសើរ ១ ព្រះរាជកុមារពេបព្រះឱស្ឋ ១ នាយសារថី ១ ព្រៃស្វាយ ១ ស្វារងា ១ ត្រូវជា ១០ ។ ឧទ្ទាននៃវគ្គគឺ និយាយអំពីទឡ្ហវគ្គ ១ សន្ថវវគ្គដទៃ ១ កល្យាណវគ្គ ១ អសទិសវគ្គ ១ រុហកវគ្គ ១ នតំទឡវគ្គ ១ ពីរណត្ថម្ភកវគ្គ ១ កាសាវវគ្គ ១ ឧបាហនវគ្គ ១ សិគាលវគ្គ ១ ត្រូវជា ១០ ។