អដ្ឋកថា កបិជាតកទី ១០

ក្បាលទី 46 · ទំព័រ 542

[ ៣៥០-៣៥១ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុកុហកមួយរូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អយំ ឥសិ ឧបសមសញ្ញមេ រតោ ដូច្នេះជាដើម ។ បានឮថា ភិក្ខុនោះជាអ្នកបោកបញ្ឆោតបានប្រាកដក្នុងពួកភិក្ខុ ។ ភិក្ខុទាំងឡាយ ប្រជុំសន្ទនាគ្នាក្នុងធម្មសភាថា អាវុសោទាំងឡាយ ភិក្ខុនោះបួសក្នុង ព្រះពុទ្ធសាសនាដែលនាំសត្វចេញចាកទុក្ខនៅតែបំពេញវត្តបោកបញ្ឆោតទៀត ព្រះសាស្តា យាងមកត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយប្រជុំសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គ ដោយកថាឈ្មោះនេះ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះមិនមែនកុហកតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ កាលមុនក៏ធ្លាប់កុហក ដូចគ្នា កាលកើតជាស្វាបានធ្វើការកុហកព្រោះហេតុត្រឹមតែភ្លើងបុណ្ណោះ ហើយទ្រង់នាំយកអតីតនិទានមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ក្នុងដែនកាសី កាលចម្រើនវ័យហើយ ក្នុងកាលដែលបុត្តរត់លេងបាន ព្រាហ្មណីក៏អនិច្ចកម្ម ទើបលើកកូនដាក់លើ ចង្កេះទៅកាន់ព្រៃហិមពាន្តបួសជាឥសី ឲ្យបុត្តបួសជាតាបសកុមារអាស្រ័យ ក្នុងបណ្ណសាលា លុះរដូវវស្សាភ្លៀងធ្លាក់មិនដាច់ស្វាមួយត្រូវរងាបៀតបៀន ដើរញ័រខ្លួនរណ្តំធ្មេញ ។ ព្រះពោធិសត្វរកឧសធំៗមកបង្កាត់ភ្លើងហើយដេក លើគ្រែ ឯកូនប្រុសអង្គុយច្របាច់ជើង ។ ស្វានោះ ដណ្តប់សំពត់សម្បកឈើ របស់តាបសដែលស្លាប់មួយរូប ដណ្តប់ស្បែកខ្លាឆៀងស្មា កាន់អម្រែកនិង ឃ្លោកបន្លំខ្លួនជាឥសីមកឈរបោកបញ្ឆោតត្រង់ទ្វារបណ្ណសាលាព្រោះត្រូវការ ភ្លើង ។ តាបសកុមារ