សង្កប្បរាគជាតកទី ១

ក្បាលទី 46 · ទំព័រ 546

( តាបសពោធិសត្វពោលថា ) អាត្មាត្រូវ ( សរគឺកិលេស ) ដែលលាងដោយទឹក គឺសង្កប្បរាគៈ ( រាគៈប្រកបដោយកាមវិតក្កៈ ) ផង ដែលសំលៀងដោយថ្ម គឺកាមវិតក្កៈផងមិនបានចម្រើនដោយគ្រឿងតាក់តែងផង ( មិនមែន ) ជាងសរធ្វើហើយផង ។ មិនមែនទាញមកនូវគុម្ពត្រចៀកហើយលែងទៅវិញផង ទាំង មិនជាប់ដោយស្លាបក្ងោកផង ជាសរអាចដុតអវ័យវៈទាំងអស់ឲ្យក្តៅនោះ បាន មុតហើយត្រង់ហបឫទ័យ ។ ឈាមគប្បីហូរចេញចាកមុខរបួសដែលសរណាមុតហើយ អាត្មាមើលមិនឃើញមុខរបួសដែលសរនោះមុតហើយទេ ចិត្ត ( របស់អាត្មាត ្រូវសរមុតជាប់ហើយ ) ព្រោះខុសទំនង អាត្មានាំមកនូវសេចក្តីទុក្ខដោយ ខ្លួនឯង ។