អដ្ឋកថា សង្កប្បរាគជាតកទី ១
[ ៣៥២-៣៥៤ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុអ្នកអផ្សុក ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា សង្កប្បៈរាគធោតេន ដូច្នេះជាដើម ។ បានឮថា មានកុលបុត្តអ្នកនគរសាវត្ថីម្នាក់ បួសថ្វាយជីវិតក្នុងសាសនា របស់ព្រះសាស្តា ។ ថ្ងៃមួយត្រាច់បិណ្ឌបាតក្នុងនគរសាវត្ថីបានឃើញស្ត្រីម្នាក់ តាក់តែងរាងកាយស្រស់ស្អាត កើតសេចក្តីស្រឡាញ់ មិនត្រេកអរប្រព្រឹត្ត ព្រហ្មចរិយត្រាច់ទៅ ។ អាចារ្យនិងឧបជ្ឈាយ៍ជាដើមបានឃើញអាការដូច្នោះ ទើបសួរដល់ហេតុដែលមិនត្រេកអរ ក្នុងការប្រព្រឹត្តព្រហ្មចរិយ កាលជ្រាប ថាលោកមានសេចក្តីប្រាថ្នានឹងសឹកទើបនាំគ្នាពោលថា នែលោក ធម្មតាថា ព្រះបរមសាស្តាទ្រង់លះបង់កិលេសមានរាគៈជាដើម ទ្រង់ទូន្មានហើយប្រកាស អរិយសច្ច ប្រទានសោតាបត្តិផលជាដើម មកចុះលោក ពួកយើងនឹងទៅ គាល់ព្រះសាស្តា ហើយបាននាំទៅ ។ កាលព្រះបរមសាស្តាត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នកនាំភិក្ខុដែលមិនប្រាថ្នាមកធ្វើអ្វី ទើបនាំគ្នាក្រាប ទូលរឿងនោះឲ្យទ្រង់ជ្រាប ។ ព្រះបរមសាស្តាត្រាស់សួរថា ម្នាលភិក្ខុ បាន ឮថា អ្នកអផ្សុកពិតឬ កាលលោកក្រាបទូលថា ពិតហើយព្រះអង្គ ទើប ត្រាស់សួរថា ព្រោះហេតុអ្វី ភិក្ខុនោះក៏ក្រាបទូលរឿងនោះឲ្យទ្រង់ជ្រាប ។ លំដាប់នោះទើបព្រះបរមសាស្តាត្រាស់ថា ម្នាលភិក្ខុ ធម្មត្រាស្តីទាំងឡាយ នេះធ្លាប់ធ្វើសេចក្តីសៅហ្មងឲ្យកើតដល់សត្វដែលបរិសុទ្ធទាំងឡាយ ដែល សង្កត់កិលេសបានដោយកម្លាំងឈានរឿងអ្វីនឹងមិនធ្វើបុគ្គលគ្មានគុណសម្បត្តិ ដូចអ្នកឲ្យសៅហ្មង អ្នកបរិសុទ្ធគង់សៅហ្មងបាន ទាំងលោកអ្នកព្រមព្រៀង ដោយឧត្តមយស ក៏គង់ដល់នូវការវិនាសយសបាន នឹងពោលថ្វីដល់បុគ្គល ដែលមិនបរិសុទ្