តិលមុដ្ឋិជាតកទី ២

ក្បាលទី 46 · ទំព័រ 557

( ព្រះបាទព្រហ្មទត្តពោលថា ) អ្នកចាប់យើងត្រង់ដើមដៃ ហើយវាយយើងដោយរំពាត់ព្រោះហេតុតែល្ងមួយក្តាប់ ការវាយនោះប្រាកដ ក្នុងចិត្តរបស់យើងដរាបដល់ថ្ងៃនេះ ។ ម្នាលព្រាហ្មណ៍ អ្នកមកដោយហេតុណា អ្នកមិនត្រេកអរ ក្នុងជីវិតដោយហេតុនោះទេឬ ព្រោះអ្នកចាប់យើងត្រង់ដើមដៃហើយវាយអស់ វារៈបីដង ។ ( ព្រាហ្មណ៍ពោលថា ) អរិយជនណាហាមឃាត់នូវបុគ្គល មិនប្រសើរ កាលធ្វើនូវអំពើអាក្រក់ដោយអាជា ការហាមឃាត់របស់អរិយជន នោះរាប់ថាជាពាក្យប្រៀនប្រដៅ ការហាមឃាត់អរិយជននោះ មិនមែនជាពៀរ ឡើយ បណ្ឌិតទាំងឡាយរមែងដឹងនូវហេតុនោះដូច្នេះឯង ។