អដ្ឋកថា មណិកណ្ឋជាតកទី ៣
[ ៣៥៨-៣៦០ ] ព្រះសាស្តាកាលទ្រង់អាស្រ័យនៅក្នុងនគរអាឡវី ទ្រង់ គង់នៅក្នុងអគ្គាឡវចេតិយ ទ្រង់ប្រារព្ធកុដិការសិក្ខាបទ ទើបត្រាស់ព្រះធម្មទេសនា នេះ មានពាក្យផ្តើមថា មមន្នបនំ ដូច្នេះជាដើម ។ បានឮថា ភិក្ខុក្រុងអាឡវីនាំគ្នាសាងកុដិដោយការត្រាច់សូមច្រើន ដោយ ការសូមច្រើន ដោយការធ្វើវិញ្ញត្តិពោលពាក្យជាដើមថា អ្នកទាំងឡាយចូរ ឲ្យមនុស្ស អ្នកទាំងឡាយចូរឲ្យមេការ ។ ពួកមនុស្សត្រូវបៀតបៀនដោយ ការសូម ត្រូវបៀតបៀនដោយការអង្វរ ឃើញភិក្ខុក៏ភ័យខ្លាចរត់គេចចៀស ចេញទៅ ។ កាលនោះព្រះមហាកស្សបៈទៅរហូតដល់នគរអាឡវីហើយចូលទៅ បិណ្ឌបាត ។ ពួកមនុស្សឃើញសូម្បីព្រះថេរៈក៏នាំគ្នារត់ពួនយាងនោះ ។ ព្រះថេរៈត្រឡប់អំពីបិណ្ឌបាត ខាងក្រោយអំពីភត្តាហារហើយ ទើបហៅភិក្ខុ ទាំងឡាយមកសួរថា អ្នកមានអាយុទាំងឡាយ កាលមុនក្រុងអាឡវីនេះរក ភិក្ខាបានងាយព្រោះហេតុអ្វីឥឡូវនេះទើបរកភិក្ខាបានលំបាក កាលបានស្តាប់ ហេតុការណ៍នោះ ទើបចូលទៅគាល់ព្រះមានព្រះភាគកាលព្រះសាស្តាយាង មកដល់ក្រុងអាឡវីគង់ត្រង់អគ្គាឡវចេតិយ ហើយក្រាបទូលសេចក្តីនោះឲ្យ ទ្រង់ជ្រាប ។ ព្រោះហេតុនោះទើបព្រះសាស្តាទ្រង់ឲ្យប្រជុំភិក្ខុសង្ឃហើយទ្រង់ សាកសួរភិក្ខុក្នុងក្រុងអាឡវីថា ពិតឬដែលបានឮថា ពួកអ្នកឲ្យគេធ្វើកុដិដោយ ការត្រាច់សូម កាលភិក្ខុទាំងនោះក្រាបទូលឲ្យទ្រង់ជ្រាបថា ពិតហើយព្រះអង្គ ទើបទ្រង់តិះដៀលភិក្ខុទាំងនោះហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ដែល ឈ្មោះថា ការសូមនេះ រមែងមិនជាទីពេញចិត្ត សូម្បីរបស់ពួកនាគទាំងពួង ដែលនៅក្នុងនាគពិភពដែលបរិបូណ៌ដោយរតនៈ ៧ ប្រការ នឹងបាច់ពោល ថ្វីដល់ពួកមនុស្សដែលធ្វើទ្រព្យឲ្យកើតឡើងត្រឹមតែ ១ កហាបណៈក៏លំបាក ដូចធ្វើសាច់ឲ្យកើត