កុណ្ឌកកុច្ឆិសិន្ធវជាតកទី ៤
ក្បាលទី 46 · ទំព័រ 576
( ឈ្មួញសេះពោធិសត្វពោលថា ) អ្នកធ្លាប់បរិភោគស្មៅ ដ៏សល់ដែល ធ្លាប់បរិភោគបាយក្តាំងនិងកុណ្ឌកមកហើយ នេះជាភោជនរបស់ អ្នក ឥឡូវនេះហេតុអ្វីក៏អ្នកមិនបរិភោគ ។ ( កូនសេះសិន្ធវៈពោលថា ) បពិត្រមហាព្រហ្ម ជនទាំងឡាយ មិនស្គាល់សត្វដែលគួរចិញ្ចឹមដោយជាតិឬដោយមារយាទដែលគួរទូន្មាន ក្នុងទីណា ក្នុងទីនោះថ្វីក៏ខ្ញុំមិនបរិភោគបាយក្តាំងនិងកុណ្ឌកច្រើន ។ ចំណែកខាងលោកស្គាល់ខ្ញុំច្បាស់ថា សេះនេះឧត្តមយ៉ាងណា ៗ ខ្ញុំកាលដឹងព្រោះអាស្រ័យអ្នកជាអ្នកដឹងទើបមិនបរិភោគនូវកុណ្ឌករបស់ អ្នក ។